សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃអង្គការ Side By Side នៃប្រទេសជប៉ុន

By: Media | Posted on: 06/09/2017 5:01:35 PM

នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" ថ្នាក់ដឹកនាំ "ស.វ.ស" ដឹកនាំដោយលោកសាស្ត្រាចារ្យជំនួយ សេង សុភាព​ សាកលវិទ្យាធិការរង ដោយមានការចូលរួមពីលោក សាស្ត្រាចារ្យ​ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត និងលោកប្រធានផ្នែកថែទាំនិងជួសជុល បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃអង្គការ Side By Side ប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Hideharu Tanaka ប្រធាន នៃសាកលវិទ្យាល័យKokushikan University ។
ជំនួបនេះ បានពិភាក្សាលើលទ្ធភាព និងសក្តានុពលនៃការធ្វើកិច្ចសហប្រ​តិបត្តិការ លើការបង្រៀនមុខវិជ្ជា Emergency Medicine និង Emergency Medical System (EMS) និងការផ្តល់អំណោយរថយន្តសង្គ្រោះដល់ស.វ.សផង សម្រាប់គាំទ្រដល់ការបណ្តុះបណ្តាលមុខវិជ្ជានេះ និងការអនុវត្តជាក់ស្តែងនេះ ។