នៅរសៀលថៃ្ងទី ២៧ ខែ មេសា ឆ្នាំ ២០១៧ លោកបណ្ឌិត Alain Merieux,ជាប្រធានមូលនិធិ មេរីយើ បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស

By: Media | Posted on: 04/28/2017 2:25:25 PM

នៅរសៀលថៃ្ងទី ២៧ ខែ មេសា ឆ្នាំ ២០១៧ លោកបណ្ឌិត Alain Merieux,ជាប្រធានមូលនិធិ មេរីយើ បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស។ គោលបំណងនៃការជួបពិភាក្សាគឺដើម្បីពិនិត្យលើសមិទ្ធិផលសម្រេចបានរបស់មន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើក្នុងរយៈពេលដប់ឆ្នាំកន្លងមកនិងពិភាក្សាយុទ្ធសាស្រ្តទៅអនាគតរបស់មន្ទីរពិសោធន៍រួមទាំងពិភាក្សាពិនិត្យមើលលទ្ធភាពដែលមូលនិធិមេរីយើអាចជួយសាកលវិទ្យាល័យបានលើផ្នែកផ្សេងៗទៀតនាពេលអនាគត។ 
គួកត់សម្គាល់ថា មូលនិធិមេរិយើ បានឧបត្ថម្ភគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក មានជាអាទិ៍ ការជួយកសាងអគារមហាវិទ្យាល័យឱសថសាស្រ្ត កសាងមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើ ការគាំទ្រដល់ការបណ្តុះបណ្តាលថ្នាក់ឯកទេសផ្នែក វេជ្ជជីវសាស្រ្ត ការគាំទ្រដល់ដំណើការមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើរហូតមក រួមទាំងការជួសជុលឡើងវិញនៃមន្ទីរពិសោធន៍រ៉ូដុលហ្វមេរីយើនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។