នាព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៧​ មានការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកព្យាបាលដោយចលនា​ ស្តីពី​ ​ម៉ូឌុលបេះដូង-ផ្លូវដង្ហើម​ (Cardiopulmonary Module) ចាប់ពីថ្ងៃទី២៨​ ខែមេសា​ ដល់ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ២០១៦

By: Media | Posted on: 04/28/2017 2:19:25 PM

នាព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៧​ នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ មានការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកព្យាបាលដោយចលនា​ ស្តីពី​ ​ម៉ូឌុលបេះដូង-ផ្លូវដង្ហើម​ (Cardiopulmonary Module) ចាប់ពីថ្ងៃទី២៨​ ខែមេសា​ ដល់ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ២០១៦
ក្រោមកិច្ចសហប្រតិបត្តិការរវាង​ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ ជាមួយមូលនិធិអន្តរជាតិសឹង្ហបូរី​។ 
វគ្គបណ្តុះបណ្តាលនេះ​ មានសិក្ខាកាមចូលរួមចំនួន​ ២៤រូប​ ដែលជាមន្រ្តី "ស.វ.ស" និងលោកគ្រូអ្នកគ្រូ ដែលអញ្ជើញមកពីមន្ទីរពេទ្យជាតិ​ និងអង្គភាពនានា​ 
ដោយមានការធ្វើបទបង្ហាញពីសំណាក់​លោក​សាស្រ្តាចារ្យ​ Sean Lowers, Clinical Director of Pulmonary Rehab, Duke University Medical Center, USA​ 
ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលលើមុខវិជ្ជា​ បេះដូងនិងផ្លូវដង្ហើម។ 
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យជំនួយ​ អៀម​ សុផល​ នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត​ តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។