នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ Ms.Irene TOH បានទទួលការអនុញ្ញាតឱ្យជួបសម្តែងការគួរសម និង ជម្រាបលា ជាមួយនឹងថ្នាក់ដឹកនាំ នៃ ស.វ.ស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)

By: Media | Posted on: 04/12/2017 3:05:28 PM

Ms.Irene TOH (នាយកកម្មវិធីនៃមូលនិធិអន្តរជាតិសិង្ហបូរី)បានទទួលការអនុញ្ញាតឱ្យជួបសម្តែងការគួរសម និង ជម្រាបលា ជាមួយនឹងថ្នាក់ដឹកនាំ នៃ ស.វ.ស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ។
ថ្នាក់ដឹកនាំ ស.វ.ស អញ្ជើញចូលរួមក្នុងឱកាសនោះ រួមមាន ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកនាយក លោកនាយករង និង មន្រ្តីពាក់ព័ន្ធ របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។
គួរបញ្ជាក់ថា Ms.Irene TOH បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខ្លឹមសារមេរៀនសង្ខេប(Syllabus) រៀបចំកាលវិភាគបង្រៀន អភិវឌ្ឍន៍ទម្រង់គំរូសម្រាប់វាយតម្លៃការអនុវត្តន៍គ្លីនិក និងការវាយតម្លៃជំនាញ ថ្នាក់បន្តបរិញ្ញាបត្រព្យាបាលដោយចលនា។
Ms Irene TOH បានចាប់ផ្តើមធ្វើការនៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស ចាប់ពីថ្ងៃទី០៣ តុលា ២០១៦ ដល់ ១១ មេសា ២០១៧ ក្រោមការសហការរវាង UHS-SingHealth និងឧបត្ថម្ភដោយ Singapore international foundation។