នារសៀលថ្ងៃទី​ ៤ ខែមេសា​ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​(សវស)​ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសវស​ លើកទី​៥៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ "ស.វ.ស"

By: Media | Posted on: 04/05/2017 8:32:08 AM

នារសៀលថ្ងៃទី​ ៤ ខែមេសា​ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​(សវស)​ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសវស​ លើកទី​៥៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសវស និងមានការចូលរួមដោយឯកឧត្តមជាសមាជិកក្រុមប្រឹក្សាភិបាលសវស. ព្រមទាំងវត្តមានឯឧ លោកជំទាវ លោក លោកស្រីជាអ្នកសង្កេតការណ៍ជាច្រើនរូបទៀតផងដែរ។ របៀបវារ:សំខាន់ក្នុងកិច្ចប្រជុំនេះ​ មានជាអាទិ៖ 

I.​​ ស្នើសុំអនុម័ត៖
-របាយការណ៍គណនេយ្យ ហិរញ្ញវត្ថុរបស់សវសឆ្នាំ២០១៦។
-សំណើសុំពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍និស្សិតឈ្មោះ បុត្រ គឹមសាយ សម្រាប់ការសិក្សាផ្នែកវេជ្ជសាស្ត្រនៅសវស តាមសំណើរបស់ក្រសួងអប់រំ យុវជន និង កីឡា។ 
II.​ របាយការណ៍សមិទ្ធិផលរបស់សវស ត្រីមាសទី១​ ឆ្នាំ២០១៧។
III.​ ផ្សេងៗ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តដោយរលូន និងបានបញ្ចប់នៅវេលាម៉ោង១៧:០០​ នាថ្ងៃខែឆ្នាំខែដដែល ក្នុងបរិយាកាសស្និទស្នាល​ និង​ដោយស្មារតីទទួលខុសត្រូវខ្ពស់​ ។