ថ្ងៃទី២៨-២៩ ខៃ មីនា ឆ្នាំ២០១៧ សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស បានរៀបចំសិក្ខាសាលាស្តី ពីការពិគ្រោះយោបល់សិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលទាក់ទង...

By: Media | Posted on: 04/03/2017 12:12:39 PM

នាថ្ងៃទី២៨-២៩ ខៃ មីនា ឆ្នាំ២០១៧ សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស បានរៀបចំសិក្ខាសាលាស្តី ការពិគ្រោះយោបល់សិក្សាស្វែងយល់ពីបញ្ហាប្រឈមដែលទាក់ទង និង កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងព្យាបាលដោយចលនា។ សមាសភាព​​អញ្ជើញសាស្រ្តាចារ្យរបស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត លោក-លោកស្រីអញ្ជើញមកពីមន្ទីរពេទ្យជាតិនានា សមាគមន៍ព្យាបាលដោយចលនា តំណាងមកពីអង្គការAVI មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ស្ពឺ គៀនឃ្លាំង អង្គការភាពញញឹមនៃកុមារ សរុបប្រមាណចំនួន២៥រូប។ សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យ និង កែតម្រូវគ្រប់បញ្ហាទាំងអស់ដែលមាននៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញបត្ររងដោយប្រៀបធៀបជាមួយនឹងកម្មវិធីសិក្សារបស់ប្រទេសឹង្ហបុរី និង កម្មវិធីសិក្សារបស់ប្រទេសអង់គ្លេស។ ក្រោយពេលបញ្ចប់សិក្សាសាលានេះទៅ ក្រុមការងារនឹងបន្តកែសំរួលកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងនេះដើម្បីបង្កើតទៅជាកម្មវិធីសិក្សាថ្នាក់រិញ្ញាបត្រព្យបាលដោយចលនាបន្តទៀតដោយមានកិច្ចសហប្រតិបត្តិការពី International Committee Red Cross។