ស.វ.ស រៀបចំផែនការប្រតិបត្តិឆ្នាំ២០២០ អនុលោមតាមចក្ខុវិស័យ និងគោលដៅជាយុទ្ធសាស្រ្ត ៥ឆ្នាំទៅមុខ

(ខេត្តកំពត) ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលអញ្ជើញមកពីគ្រប់ អង្គភាពនៃស.. សរុបជិត៨០នាក់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីការរៀបចំផែនការប្រតិបត្តិឆ្នាំ២០២០ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលធ្វើឡើងនៅខេត្តកំពត នាថ្ងៃ សុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក . ២៥៦៣ ថ្ងៃទី ខែមីនា ឆ្នាំ២០២០។


សិក្ខាសាលនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.. និង  ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន ទីប្រឹក្សាអម ក្រសួងសុខាភិបាលទទួលបន្ទុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។


ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការបានបានពាំនាំពីការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលស.. សម្រេចបាននាពេលកន្លងមក របស់ក្រុមប្រឹក្សាភិបាលស.. ក្នុងកិច្ចប្រជុំលើកទី៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃស..ស។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកយកពីចក្ខុវិស័យ បេសកកម្ម គោលការណ៍ជាមគ្គុទេសក៏ និង តម្លៃ និងគោលដៅយុទ្ធសាស្រ្ត ចំនួន៦ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៩-២០២៣ របស់ស.. ដោយមានភាពអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ឆ្នាំ២០១៦-២០២០ ព្រមទាំងស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។ 

សិក្ខាសាលនេះ មានគោលបំណងផ្តល់ពិនិត្យលើសមិទ្ធផល និងកំណត់គោលដៅបន្តឆ្នាំ២០២០ ដោយបែងចែកធនធានតម្រូវការថវិការសមស្រប តាមរយ:ការបង្កើនសកម្មភាពផ្ទៃក្នុងស.. អោយកាន់តែប្រសើរថែមទៀត។


គួរបញ្ជាក់ថា ចក្ខុវិស័យសម្រាប់ផែនការយុទ្ធសាស្រ្តដំណាក់កាលថ្មី គឺសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នឹងក្លាយជា គ្រឹស្ថានឧត្តមសិក្សាជាតិឈានមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យ វិទ្យាសាស្រ្តសុខាភិបាល ប្រកបដោយ ឧត្តមភាព ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ សាកលវិទ្យាល័យ បានកំណត់គោលដៅ យុទ្ធសាស្រ្ត ចំនួន៦ រួមមាន៖ ) ពង្រឹងនិងពង្រីកគុណភាព និងវិសាលភាព នៃការបណ្តុះបណ្តាល ប្រកបដោយ គុណភាពខ្ពស់ ) ពង្រឹង និងពង្រីកគុណភាពនិងវិសាលភាព នៃការផ្តល់សេវា ប្រកបដោយគុណភាព និងមានការទទួលស្គាល់ពីសាធារណជន ស្ថាប័នជាតិ និងអន្តរជាតិ ) ក្លាយជាមជ្ឍដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ ដែលមានឧត្តមភាព និងមានការទទួល ស្គាល់ ពីថ្នាក់ជាតិ និងអន្តរជាតិ ) ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងល្អ ) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ និង ) លើកកម្ពស់កិត្យានុភាពស.. នៅកម្រិតជាតិ តំបន់ និងអន្តរជាតិ។ 

សាកលវិទ្យាល័យ ក៏បានគ្រោងជាយុទ្ធសាស្រ្តចំបងៗ ដើម្បីសម្រេចបាន គោលដៅយុទ្ធសាស្រ្តទាំង៦ នេះផងដែរ។

Posted on: 03/06/2020 1:47:52 PM