ស.វ.ស ត្រៀមខ្លួនពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការបន្ថែមជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុន


រសៀលថ្ងៃ សុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងទី១ នៃស.វ.ស មានជំនួបទ្វេរភាគីរវាងថ្នាក់ដឹកនាំស.វ.ស ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស និងប្រតិភូមកពីប្រទេសជប៉ុន រួមមាន Dr. Mutsuaki Suzuki, Head of ABS support team, Director of NIG Innovation, National Institute of Genetics និង Dr.Kohei Kazuma, Professor, the school of Pharmacy, Kumamoto University។

ឯកឧត្តមសាកលវិទ្យាធិការនៃស.វ.ស បានថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យ Kumamoto នៃប្រទេសជប៉ុន ដែលកន្លងមកបានសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់ឱកាសឲ្យមន្រ្តីនិង និស្សិតស.វ.ស មានឱកាសដកស្រង់បទពិសោធន៍នៅប្រទេសជប៉ុន។ ឯកឧត្តម បានស្នើឲ្យបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីជម្រុញការសហការលើការងារស្រាវជ្រាវរុក្ខជាតិឱសថនេះ ឲ្យដំណើរការ និងជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាផ្តោតលើការពិនិត្យលទ្ធភាពក្នុងការសហការស្រាវជ្រាវលើផ្នែករុក្ខជាតិឱសថ និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យផ្សេងៗ នៃប្រទេសជប៉ុន។

Posted on: 02/14/2020 5:32:10 PM