ស.វ.ស ពង្រឹងសមត្ថភាពមន្រ្តីលើជំនាញទន់ ក្នុងការទំនាក់ទំនង


ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំសិក្ខាសាលាស្តីពី"ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព" ដោយអញ្ជើញឯកឧត្តមសាស្រ្តាចារ្យ ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ចើញមកធ្វើបទបង្ហាញ និងបឋកថា ដោយផ្តោតលើប្រធានបទសំខាន់ៗទាក់ទងនឹងវិធីសាស្រ្តធ្វើអោយការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព, ការទំនាក់ទំនងពេលមានវិបត្តិ និង អ្នកនាំពាក្យប្រកបដោយការទទួលខុសត្រូវ។

ការបង្កើនសមត្ថភាពជំនាញទន់ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅ ស.វ.ស និងមន្រ្តីរាជការជាប្រធានផ្នែក ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចទំនាក់ទំនងសាធារណៈនៅស.វ.ស ក៏ដូចជាដើម្បីបំពេញនូវចន្លោះប្រហោងដែលអាចកើតមានជាយថាហេតុផ្សេងនៅពេលទំនាក់ទំនងទូទៅ។

ក្នុងការសិក្សារយ:ពេលមួយថ្ងៃពេញ សិក្ខាកាមទាំងអស់បានជ្រួតជ្រាបខ្លឹមសារដែលជាកូនសោរដ៏មានប្រយោជន៍សម្រាប់គ្រឹះក្នុងការទាក់ទងពីសំណាក់វាគ្មិនប្រកបដោយបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះលើវិស័យព័ត៌មាននេះ។

Posted on: 12/27/2019 10:09:27 AM