ស.វ.ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជំរុញការពង្រឹងចំណេះដឹងស្តីពីមុខវិជ្ជា អេពីដេមីសាស្រ្ត ស្រាវជ្រាវ ជូន សាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និង និងនិស្សិត 

(ភ្នំពេញ)៖  នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ស.វ.ស សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងភ្នាក់ងារ ANRS បានរៀបចំសិក្ខាសាលាស្តីពី “Success and Limits in Epidemiology” ដោយមានវាគ្មិនលោកសាស្ត្រាចារ្យ Arnaud FONTANET។

សិក្ខាសាសានេះ បានទទួលនូវការចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្ដមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាអមក្រសួងសុខាភិបាល ទទួលបន្ទុកស.វ.ស, លោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរង ស.វ.ស, Dr. Didier Fontenille, Director of Pasteur Institute in Cambodia,   និងវត្តមានអញ្ជើញចូលរួមដោយមន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ  អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ និងនិស្សិតស.វ.សសរុបប្រមាណជាង២០០នាក់ ។

សិក្ខាសាលានេះមានគោលបំណងផ្តល់បន្ថែមនូវចំណេះដឹងទាក់ទងនឹងមុខវិជ្ជាអេពីដេមីសាស្រ្ត (Epidemiology) ដែលមានសារប្រយោជន៍សម្រាប់ការស្រាវជ្រាវក្នុងវិទ្យាសាស្រ្តសុខាភិបាល និងសុខភាពសាធារណៈ។

នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មាននូវការផ្តល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងវគ្គសិក្សាបណ្តុះបណ្តាលស្តីពី Concepts and Methods in Epidemiology តាមរយ: វិធីសាស្រ្តបង្រៀន Massive  Open Online Course (MOOC) ។

Posted on: 03/29/2019 3:55:23 PM