លោកសាស្រ្តាចារ្យ Gary Jacques សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ HOPE worldwide បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស

នាម៉ោង ១០ ព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ លោកសាស្រ្តាចារ្យ Gary Jacques សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ HOPE worldwide បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស។

ជំនួបនេះ បានធ្វើឡើងដោយផ្តោតជាសំខាន់លើការពិភាក្សាចំនួន ៣ចំនុច៖
- ការពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងអន្តរស្ថាប័នទាំងពីរ។ 
- ការជួយដល់ការបណ្តុះបណ្តាលដល់និស្សិតស.វ.ស ជាពិសេសគឺនិស្សិតថ្នាក់កម្មវិធីសិក្សាអន្តរជាតិរបស់ ស.វ.ស។ 
- ការរៀបចំបណ្តុះបណ្តាលសម្រាប់ការចុះកម្មសិក្សារបស់និស្សិត ស.វ.ស នៅអង្គការ HOPE worldwide និង អនាគតមន្ទីរពេទ្យរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Posted on: 04/10/2017 9:40:42 AM