នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧ សមាគមនិស្សិតទាំង៤នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាងក្រុមសិល្ប:និស្សិត ស.វ.ស បានទទួលការអនុញ្ញាតឱ្យជួបសម្តែងការគួរសម ជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស

នារសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧ សមាគមនិស្សិតទាំង៤នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាងក្រុមសិល្ប:និស្សិត ស.វ.ស បានទទួលការអនុញ្ញាតឱ្យជួបសម្តែងការគួរសម ជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និង ដើម្បីប្រគល់ពានរង្វាន់ជ័យលាភីលេខ៣ នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ជូនសាកលវិទ្យាល័យ។ ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស។ បន្ទាប់ពីស្តាប់ការបង្ហាញពីកម្រងសកម្មភាពជាសារវន្តដែលសមាគមនិស្សិតទាំងអស់បានធ្វើ់រួមគ្នា ក៏ថូចជាសកម្មភាពតាមសមាគមនីមួយៗ ដែលសម្រេចបាននោះមក ឯកឧត្តមសាកលវិទ្យាធិការបានសម្តែងនូវការស្ងើចសរសើរ និង ថ្លែងអំណរគុណចំពោះការខិតខំដែលសម្រេចបានជាលទ្ធផលគួរជាទីមោទន:របស់និស្សិត ដែលសរុបអំឡុងមួយឆ្នាំកន្លងមកនេះគឺមាន ៤៤សកម្មភាពចំបងៗ។ ឯកឧត្តមសាកលវិទ្យាធិការបានបញ្ជាក់ផងដែរថា បើសិនមិនមានការខិតខំរួមគ្នារវាងថ្នាក់ដឹកនាំ​ មន្រ្តី​ បុគ្គលិក និង សមាគមនិស្សិត និស្សិត សាកលវិទ្យាល័យរបស់យើងមិនអាចសម្រេចបាននូវសមិទ្ធិផលធំៗដូចថ្ងៃនេះបាននោះទេ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិករបស់សមាគមនិស្សិតទាំង៤ ត្រូវខំតខំបង្កើនថែមទៀតនូវគំនិតឆ្នៃប្រឌិតជាមួយនឹងធនធានដែលមានស្រាប់ ដើម្បីជាប្រយោជន៍ដល់និស្សិតទាំងអស់។

Posted on: 03/09/2017 8:46:10 AM