សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងធ្វើការអង្កេតមួយស្តីអំពីការចម្លងជំងឺរលាកថ្លើម ដោយផ្តោតទៅលើជំងឺរលាកថ្លើមប្រភេទ បេ ជាសំខាន់

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ សាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក កំពុងធ្វើការអង្កេតមួយស្តីអំពីការចម្លងជំងឺរលាកថ្លើម ដោយផ្តោតទៅលើជំងឺរលាកថ្លើមប្រភេទ បេ ជាសំខាន់ ។

លទ្ធផលដែលបានពីការអង្កេតនេះនឹងជួយក្រសួងសុខាភិបាលដើម្បីវាយតម្លៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និង ទប់ស្កាត់ការចម្លងជំងឺរលាកថ្លើមនៅកម្ពុជាឈានទៅលុបបំបាត់ការចម្លងនាពេលអនាគត។
ការអង្កេតនេះធ្វើនៅទូទាំងប្រទេស ចំនួន ២៥ រាជធានី/ខេត្ត ដោយជ្រើសរើសភូមិគោលដៅចំនួន២៨០ដោយសិក្សាលើកុមាអាយុ ៥ ទៅ ៧ ឆ្នាំ ចំនួន ២៥២០នាក់ និងម្តាយរបស់ពួកគេចំនួន ២៥២០នាក់ដែរ។ ការអង្កេតនេះផងដែរនិងប្រមូលព័ត៌មានទាក់ទងនឹងប្រវត្តិនៃការចាក់វ៉ាក់សាំងការពារជំងឺថ្លើម ជោះឈាមធ្វើតេស្តរហ័សដើម្បីរកវត្តមានមេរោគនៃជំងឺរលាកថ្លើមប្រភេទ បេ ជោះយកដំណក់ឈាមស្ងួតដោយប្រើ Hemaspot (DBS) ដើម្បីផ្ទៀងផ្ទាត់លទ្ធផលជាមួយតេស្តរហ័ស និងបូមឈាមតាមសរសៃវ៉ែនដើម្បីយកសេរ៉ូមទៅវិភាគរកមើលប្រភេទហ្សែនដែលពាក់ព័ន្ធនឹងមេរោគថ្លើម។
ថ្ងៃនេះ (០៥ មីនា ឆ្នាំ ២០១៧) ក្រុមការងារអង្កេតដែលសុទ្ធសឹងជាអ្នកដែលមានវិជ្ជាជីវៈជាអ្នកថែទាំអ្នកជំងឺដែលមានជំនាញច្បាស់លាស់ និងមានអ្នកដឹកនាំក្រុមការងារដែលមានបទពិសោធន៍ ក្រោយពីទទួលបានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់រយៈពេល ៥ថ្ងៃ ក្នុងការអនុវត្តការងារនេះ បានចាប់ផ្តើមចុះអនុវត្តការងារនៅតាមភូមិគោលដៅ ចាប់ពីថ្ងៃទី ៥ ខែមីនា ដល់ថ្ងៃទី ៨មេសា ឆ្នាំ ២០១៧ នៅតាមរាជធានី/ខេត្ត និងតាមភូមិគោលដៅតាមក្រុមរៀងៗខ្លួន។
សូមបញ្ជាក់ថាការអង្កេតនេះត្រូវបានទទួលស្គាល់ដោយគណកម្មាធិកាជាតិក្រមសីលធ៌មប្រទេសកម្ពុជា គណកម្មាធិការជាតិក្រមសីលធ៌មប្រទេសជប៉ុន គណកម្មការត្រួតពិនិត្យក្រមសីលធម៌អង្គសុខភាពពិភពលោកប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ផងដែរ។

Posted on: 03/07/2017 8:58:30 AM