នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង "ស.វ.ស" និង មូលនិធិ "D.K.Kim Korea" នៃសាធារណៈរដ្ឋកូរ៉េ។

នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង ស.វ.ស និង មូលនិធិ D.K.Kim Korea នៃសាធារណៈរដ្ឋកូរ៉េ។ អញ្ជើញជាហត្ថលេខីក្នុងឱកាសនោះរួមមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង លោកស្រី Myung Suk Ahn, President of D.K.Kim Korea Foundation។ ពិធីនេះ មានវត្តមានចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយក មហាវិទ្យាល័យឱសថសាស្រ្ត ទន្តវទនសាស្រ្្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។ អនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរនេះ នឹងជាសូចនាករមួយបន្ថែមទៀតសំដៅពង្រីងការទំនាក់ទំនងកម្រិតអន្តរជាតិរបស់ ស.វ.ស ក្នុងកិច្ចការងារសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យអន្តរជាតិដែលជាដៃគូរ និង ការស្វែងរកអាហារូបករណ៍ជូននិស្សិតពូកែ ដែលសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។​ អនុស្សរណៈនឹងផ្តល់ឱកាសក្នុងការផ្លាស់ប្តូរនិស្សិត បុគ្គលិក និង មន្រ្តី ទៅវិញទៅមកក្នុងការចូលរួមសន្និសិទដែលរៀបចំដោយស្ថាប័នទាំងពីរ។ បន្ថែមពីនោះទៀតសោត មូលនិធិ D.K.Kim Korea នៃសាធារណៈរដ្ឋកូរ៉េ នឹងជួយក្នុងការបណ្តុះបណ្តាលទៅលើផ្នែកឯកទេសសោភ័ណសល្យសាស្រ្ត របស់សាកលវិទ្យាល័យ។ គួរជម្រាបថា នេះគឺជាអនុស្សរណៈយោគយល់គ្នា លើកទី១ ក្នុងឆ្នាំ២០១៧ នេះរបស់ ស.វ.ស។

Posted on: 01/16/2017 9:37:46 AM