ព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ មហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "គោលការណ៍គ្រឹះក្នុងការអន្តរាគមន៍ និង ថែទាំអ្នកជម្ងឺទឹកនោមផ្អែម” ដែលបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ

ដោយមានកិច្ចសហការរវាងសាលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" និង សមាគមមិត្តនិស្សិតឱសថការីខ្មែរប្រចាំនៅប្រទេសបារាំង នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ នៅមហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "គោលការណ៍គ្រឹះក្នុងការអន្តរាគមន៍ និង ថែទាំអ្នកជម្ងឺទឹកនោមផ្អែម” ដែលបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស រួមជាមួយនឹងលោកសាស្រ្តាចារ្យព្រឹទ្ធបុរស ฺព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត លោកសាស្រ្តាចារ្យ ប៊ុន ហ៊ត តំណាងសមាគមមិត្តនិស្សិត និង ឱសថការីខ្មែរ នៅប្រទេសបារាំង (AEPK) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ បុគ្គលិក​ និង​ និស្សិតប្រមាណ១០០នាក់។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមទាក់ទងនឹងអន្តរាគមន៍ និងការថែទាំអ្នកជំងឺទឹកនោមផ្អែម តាមរយៈការបង្រៀនទ្រឹស្តី និង ការណែនាំអនុវត្តការពិនិត្យជាតិស្ករក្នុងឈាម និង​ការប្រើប្រាស់ឱសថ Insuline។ សូមជម្រាបថា នេះគឺជាលើកទី៣ ហើយដែលមហាវិទ្យាល័យឱសថសាស្រ្តនៃ ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ។ លើកទី១ មហាវិទ្យាល័យបានធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានឱសថការីចំនួន១២០នាក់បានចូលរួម។ វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី "គោលការណ៍គ្រឹះក្នុងការអន្តរាគមន៍ និង ថែទាំអ្នកជម្ងឺទឹកនោមផ្អែម និង ការគ្រប់គ្រងឱសថតាមប្រព័ន្ធព័ត៌មានវិទ្យា" ធ្វើឡើងរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ ដែលមានការសិក្សាផ្នែកទ្រឹស្តី និង ការអនុវត្តផ្ទាល់ ក្រោមប្រធានបទចំនួន១៥ផ្សេងៗគ្នា។

Posted on: 01/06/2017 2:49:19 PM