មហាវិទ្យាល័យទន្ត​​​វទនសាស្រ្តនៃ ស.វ.ស បានចូលរួមអប់រំសុខភាពមាត់ធ្មេញ និង ពិនិត្យមាត់ធ្មេញ ដល់កុមារចូលរួមប្រមាណ៥០រូប ក្នុងកម្មវិធី A-Ha-Ha Project លើកទី៤ ឆ្នាំ២០១៦

មហាវិទ្យាល័យទន្ត​​​វទនសាស្រ្តនៃ ស.វ.ស បានចូលរួមអប់រំសុខភាពមាត់ធ្មេញ និង ពិនិត្យមាត់ធ្មេញ ដល់កុមារចូលរួមប្រមាណ៥០រូប ក្នុងកម្មវិធី A-Ha-Ha Project លើកទី៤ ឆ្នាំ២០១៦ ដែលរៀបចំឡើងដោយអង្គការមូលនិធិទឹកចិត្តទាំងបី រួមកិច្ចសហការរវាងមហាវិទ្យាល័យទន្តវទនសាស្រ្តនៃ ស.វ.ស សហព័ន្ធកីឡាវាយកូនបាលកម្ពុជា និង មជ្ឈមណ្ឌលទឹកដីសប្បាយ។ កម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសហសាលគីហ៊ូណាអង្គរ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)។ ក្នុងឱកាសនោះ មន្រ្តី និង និស្សិតមហាវិទ្យាល័យទន្ត​​​វទនសាស្រ្តនៃ ស.វ.ស បានធ្វើបទបង្ហាញពីការថែរក្សាសុខភាព អនាម័យមាត់ធ្មេញ និង ការសំអាតធ្មេញដល់កុមាររា កុមារី និង យុវជនដែលបានចូលរួមក្នុងកម្មវិធីនេះ។

Posted on: 01/06/2017 8:11:21 AM