នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ១០:០០ព្រឹក ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូមកពី Gangdong College and Far East University នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ Prof. Ryu Taek HEE, Chairman of Gangdong College and Far East University អមដំណើរដោយ Prof. Lee Sang OK, Director of Educational Foundation និង Dr. Sung-Nak DOO, Director of Economics នៃ Gangdong College and Far East University។

គោលបំណងនៃទស្សនកិច្ចនេះ គឺផ្តោតសំខាន់ទៅលើការចងសម្ព័ន្ធមេត្រីភាពក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលជាអនាគត ។

Posted on: 11/28/2016 3:47:57 PM