សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សវស) សហការជាមួយក្រុមហ៊ុន GSK បានរៀបចំសិក្ខាសាលាស្តីពី Trends in Communicable Disease Management and Future Career Development​​ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០២រសៀល នាសហសាលជាន់ទី០៩ អគារសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី០៣) ទីតាំងទី១ នៃសវស។

លោកសាស្ត្រាចារ្យជំនួយ ហង្ស ចន្ទវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង លោកស្រី Vi Nguyen Thi Thong អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន GSK ប្រចាំប្រទេសកម្ពុជាបានអញ្ជើញជាគណៈអធិនឲបតីក្នុងពិធីបើកសិក្ខាសាលានេះ ដោយមានការចូលរួមពី លោក លោកស្រី បុគ្គលិកក្រុមហ៊ុន GSK និងនិស្សិតសាកលវិទ្យាល័យ ចំនួនប្រមាណជិត១០០នាក់។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងសុខភាពជាសាកល តាមរយៈបទបង្ហាញស្តីពី​ Community Acquired Respiratory Tracts infections and management និងបទបង្ហាញស្តីពីជំងឺរលាកថ្លើមប្រភេទB ក្នុងតំបន់អាសុី និងឱកាសការងារជាមួយនឹងក្រុមហ៊ុន GSK ជូនដល់និស្សិតសវសទាំងអស់ដែលបានចូលរួម។ “

Posted on: 11/28/2016 3:42:20 PM