នាព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល មានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ ។

ពិធីដ៏មានអត្ថន័យនេះ ទទួលបាននូវការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវ ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ។
ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគារធិការ សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោក-លោកស្រីជាប្រធាន/តំណាងប្រធានមន្ទីរពេទ្យ និង លោក-លោកស្រីសាស្រ្តាចារ្យ ជាថ្នាក់ដឹកនាំ ជាមន្រ្តីរាជការ បុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក-លោកស្រី មាតា បិតា និង អាណាព្យាបាលនិស្សិត ប្រមាណជិត១.០០០នាក់។

Posted on: 11/22/2016 4:36:40 PM