នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយលោកសាស្រ្តាចារ្យ​ជំ. ​ ប៊ុនចាន់​ យុត្តិរុង​ ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ​ លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនសុជាតិ​ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ​ និង លោកវេជ្ជបណ្ឌិត នេត សាន្តសុទ្ធី ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសវស បានទទួលជួបសំណេះសំណាលជាមួយក្រុមគ្រួសារ និងសាមីនិស្សិត គង់​ បុរី​

នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន​ វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមជាមួយលោកសាស្រ្តាចារ្យ​ជំ. ​ ប៊ុនចាន់​ យុត្តិរុង​ ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ​ លោកសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនសុជាតិ​ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ​ និង លោកវេជ្ជបណ្ឌិត នេត សាន្តសុទ្ធី ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសវស បានទទួលជួបសំណេះសំណាលជាមួយក្រុមគ្រួសារ និងសាមីនិស្សិត គង់​ បុរី​ (និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ផ្នែកវេជ្ជសាស្រ្ត ឆ្នាំសិក្សា២០១៥-២០១៦) ជាជ័យលាភីអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិត​នៅ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ។​
ក្នុងកិច្ចសន្ទនាសំណេះសំណាលនេះ​ ឯកឧត្តមសាកលវិទ្យាធិការ បានសំដែងនូវការអបអរសាទរ និងកោតសសើរចំពោះ និស្សិត គង់ បូរី ដែលទទួលបានជោគជ័យក្នុងដំណាក់កាលជ្រើសរើសដ៏ម៉ត់ចត់ និង តម្លាភាព ដែលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសរបស់ស.វ.ស និង ការធ្វើតេស្តនិងសម្ភាសន៍ផ្ទាល់ដោយភាគី IUHW។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ប្អូន គង់ បូរី គឺជានិស្សិតកម្ពុជាទី១ ​ដែលបានទទួលអាហារូបករណ៍​ផ្តល់ដោយ IUHW នៃប្រទេសជប៉ុន តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាង ស.វ.ស ​និង IUHW កាលពីចុងខែកក្តដា​ ឆ្នាំ២០១៦​។
ឯកឧត្តមសាកលវិទ្យាធិការ​​ ក៏ដូចជាលោកព្រឹទ្ធបុរស និង ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្ត្រ​ បានមានប្រសាសន៍ណែនាំដល់និស្សិតជ័យលាភីឲ្យមានជំហររឹងមាំក្លាហាន​ក្នុងចំណោមនិស្សិតជប៉ុន និង និស្សិតបរទេសដទៃទៀត ដោយប្រកាន់ខ្ជាប់នូវអរិយធម៌​ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ដើម្បីលើកស្ទួយកិត្តិនាមជាតិ និងកេរិ៍ឈ្មោះស.វ.ស ​ ហើយត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ដើម្បីពាំនាំចំណេះដឹងមកបម្រើពលរដ្ឋខ្មែរយើង និងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវេជ្ជសាស្ត្រនៅមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការសិក្សា។​ ​
ជាចុងបញ្ជាប់ ​ឯកឧត្តមសាស្ត្រាចារ្យ​​​ និង លោកសាស្ត្រាចារ្យ​​ ​ ​ព្រឹទ្ធបុរស និង ព្រឹទ្ធបុរសរង​​ បានផ្តាំផ្ញើឲ្យនិស្សិត ត្រឡប់មកជួយប្រទេសជាតិវិញ​ និងរួមចំណែកការអភិវឌ្ឍន៍​ បន្ទាប់ពីបញ្ចប់ការសិក្សារួច។
សូមជម្រាបថា អាហារូបករណ៍នេះនឹងផ្តល់ឱ្យនិស្សិតសិក្សាមួយចប់កម្មវិធីថ្នាក់វេជ្ជបណ្ឌិត រយៈពេល៦ឆ្នាំ ក្នុងគម្រោងទឹកប្រាក់សរុប ៣០លាន យ៉េន ដែលជាសមិទ្ធផលថ្មី និង ដំបូងបំផុតនៃការចុះអនុស្សារណៈយោគយល់រវាង សវស និង IUHW ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

Posted on: 11/16/2016 9:46:06 PM