នៅរសៀលថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃសាកល​វិទ្យាល័យ​​វិទ្យាសាស្ត្រសុខាភិបាល បានទទួលជួបសន្ទនាជាមួយ លោកវេជ្ជបណ្ឌិត LIU Yungua តំណាងនៃ​អង្គការ​សុខភាពពិភពលោក(WHO) ប្រចាំនៅកម្ពុជា ។

កិច្ចប្រជុំនេះ​បានផ្តោតលើ​កិច្ចសហប្រតិបត្តិការរ​វាង​WHO​​និងសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) លើសកម្មភាពអាទិភាពរវាងភាគីទាំងពីរ បានឯកភាពលើសារសំខាន់
ក្នុ​ង​ការផ្តល់ការបណ្តុះបណ្តាលជំនាញបន្ត(CPE) និងបានវាយតម្លៃខ្ពស់​លើ​សក្តា​នុពលនៃស.វ.ស ក្នុងការផ្សព្វផ្សាយនូវ​ចំណេះដឹង​អំពី​ផ្នែកវិទ្យាសាស្ត្រសុខាភិបាលដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការជាក់ស្តែងក្នុង​ប្រទេស​​និងតាមមូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកវេជ្ជបណ្ឌិត LIU Yungua តំណាងWHO ក៏បាន​អញ្ជើញ​ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល​​ចូលរួមក្នុងជំនួបជាមួយដៃគូ​សហប្រតិបត្តិការដទៃៗទៀតរបស់ខ្លួន ដើម្បីផ្លាស់ប្តូរនិង​ផ្តល់​ពត៌មាន​​ដែលទាក់ទង​នឹងបេសកកម្មនៃ ស.វ.ស និងចែក រំលែក​នូវសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល​កន្លងមក ព្រមទាំង​ដើម្បី​បង្ហាញអំពីផែនការរបស់​ស.វ.ស ​ក្នុង​គោល​បំណង​ឲ្យដៃគូអភិវឌ្ឍន៍យល់ច្បាស់អំពី​តម្រូវ​ការរបស់ស.វ.ស ពីកិច្ចសហប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៏​ផងដែរ ៕

Posted on: 11/11/2016 9:31:45 AM