នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានទទួលស្វាគមន៍ ប្រធានមូលនិធិឆាលដឺហ្គោល និងជាហេរញ្ញិកមូលនិធិព្យែហ្វាប រួមដំណើរដោយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង នាយកមូលនិធិ នាយកមូលនិធិឆាលដឺហ្គោល

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានទទួលស្វាគមន៍ លោក ហ្សាក ហ្កដហ្រាំង (Jacques Godfrain), ប្រធានមូលនិធិឆាលដឺហ្គោល និងជាហេរញ្ញិកមូលនិធិព្យែហ្វាប រួមដំណើរដោយឯកឧត្តម ហ្សង់ក្លូដ ពាំបឺហ្វ (H.E M. Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ហ្សង់ក្លូដ បារែ (M. Jean-Claude Barrere) នាយកមូលនិធិ នាយកមូលនិធិឆាលដឺហ្គោល។ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស បានថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់គណៈប្រតិភូ ដែលបានឆ្លៀតឱកាសអញ្ជើញ មកធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបានបង្ហាញអំពីទស្សនវិស័យរយៈពេលមធ្យម និងរយៈពេលវែងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិការជាមួយសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងការបណ្តុះបណ្តាល ជាលក្ខណៈអន្តរជាតិ។ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានជម្រាបគណៈប្រតិភូ អំពីតម្រូវជាអាទិភាព របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានជាអាទិ៍ ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ និងតម្រូវការសាស្រ្តាចារ្យបរទេសដែលនិយាយភាសាបារាំង ដើម្បីជួយបង្ហាត់កម្មវិធីអន្តរជាតិ និងថ្នាក់ឯកទេស ដែលមាននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ លោក ហ្សាក ហ្កដហ្រាំង បានសំដែងនូវការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងកោតសរសើរខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា បារាំង ដែលមានលក្ខណៈរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេស លើការអប់រំបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល។

Posted on: 10/12/2016 2:24:29 PM