និស្សិត​សាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល​ (ស.វ.ស) ថ្នាក់បរិញ្ញាបត្ររង​គិលានុបដ្ឋាកឆ្នាំទី៣​ បានទទួលរង្វាន់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត​កម្មវិធី "ខ្ញុំ​ជាយុវជនគំរូ​កម្ពុជា" លើកទី៨

និស្សិត គុន ណារ៉ុង ​​ជានិស្សិត​សាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល​ (ស.វ.ស) ថ្នាក់បរិញ្ញាបត្ររង​គិលានុបដ្ឋាកឆ្នាំទី៣​ បានទទួលរង្វាន់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត​កម្មវិធី "ខ្ញុំ​ជាយុវជនគំរូ​កម្ពុជា" លើកទី៨ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅអគារវិមានសន្តិភាព នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។ នាងបានរៀបចំ Clip មួយមានចំណងជើងថា "ស្នាមញញឹមរបស់ខ្ញុំជាស្នាមញញឹមរបស់អ្នក"​ ដោយបង្ហាញពីសកម្មភាពនានារបស់​សមាគមនិស្សិតស.វ.ស និង និស្សិតស.វ.ស​ក្នុងការងារសិក្សា ការងារសង្គម​ ជាពិសេសគឺការលើកកម្ពស់​ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និង​ការចូលរួមផ្តល់សេវាព្យាបាល​ដោយមិនគិតកម្រៃដល់សហគមន៍ ដែលវីដេអូនេះទទួលបាន​ការគាំទ្រ​រហូតដល់ជិត២ម៉ឺន Likes។ គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយដែលនិស្សិត​ស.វ.ស ​បានទទួលចំណាត់ថ្នាក់ក្នុង​ Top 10 របស់កម្មវិធី "ខ្ញុំ​ជាយុវជនគំរូ​កម្ពុជា"គឺបន្ទាប់ពីនិស្សិតម៉ម គីមអេងទទួលចំណាត់ថ្នាក់លេខ២កាលពីខែកក្កដា ឆ្នាំ២០១៦ នៃកម្មវិធីលើកទី៥, និស្សិត​ ឃឹម សុច័ន្ទវិរៈទទួលចំណាត់ថ្នាក់លេខ១ កាលពីខែឧសភា ឆ្នាំ២០១៦ នៃកម្មវិធីលើកទី៣ និង និស្សិត​ កែវ សុវណ្ណរឹទ្ធទទួលចំណាត់ថ្នាក់លេខ៥ កាលពីខែមេសា ឆ្នាំ២០១៦នៃកម្មវិធីលើកទី២។ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​​ដែលបានផ្តួចផ្តើមគំនិត​បង្កើតកម្មវិធីដ៍មានសារៈសំខាន់​ដល់យុវជនកម្ពុជាយើង។

Posted on: 10/09/2016 7:52:55 PM