នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ មហាវិទ្យាល័យវេជ្ជសាស្ត្រ នៃស.វ.ស បានរៀបចំសិក្ខាសាលាតម្រង់ទិសកម្មសិក្សា និងការប្រើប្រាស់សៀវភៅកម្មសិក្សានិស្សិតអន្តេវាសិកវេជ្ជសាស្ត្រ ជំនាន់ទី ៣៨ លើកទី២ នៅខេត្តបាត់ដំបង

សិក្ខាសាលានេះ បានប្រព្រឹត្រ្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង លោកស្រីគ្រូពេទ្យ អ៊ួង វណ្ណដា ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងជាតំណាងលោកប្រធានមន្ទីរខេត្តបាត់ដំបង។

សមាសភាពដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមានសាស្ត្រាចារ្យ វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ព្រមទាំង ថ្នាក់ដឹនាំមហាវិទ្យាល័យវេជ្ជសាស្ត្រ និងនិស្សិតអន្តេវាសិកវេជ្ជសាស្ត្រ ជំនាន់ទី៣៨ ដែលកំពុងធ្វើកម្មសិក្សានៅមន្ទីរពេទ្យខេត្តបាត់ដំបង ដែលមានចំនួនសរុប៣៦នាក់។

ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការនៃ ស.វ.ស បានស្នើសូមឱ្យលោក លោកស្រីជាគ្រូណែនាំអនុវត្តន៍មន្ទីរពេទ្ យមេត្តាជួយខិតខំបន្ថែមឱ្យកាន់តែខ្លាំង ដើម្បីជួយធ្វើការបណ្តុះណ្តាលវេជ្ជបណ្ឌិតជំនាន់ក្រោយឱ្យកាន់តែទទួលបានគុណភាពល្អ ជាពិសេស សូមឱ្យមានតម្លាភាព និងស្នើភាពគ្នាក្នុងការកំណត់ថាកម្មសិក្សានិស្សិតណាម្នាក់គ្នានសុពលភាព។ 

ជាមួយគ្នានោះ ឯកឧត្តមសូមឱ្យរៀបចំមាន Video conference ជាមួយមន្ទីរពេទ្យនៅពេលបញ្ចប់កម្មសិក្សានិស្សិត ដើម្បីកំណត់ថាកម្មសិក្សានិស្សិតមានសុពលភាព ឬគ្មានសុពលភាព។

Posted on: 09/23/2016 8:55:23 AM