ព័ត៌មាន៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានជំនួបរវាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ស.វ.ស និង Mme Sophie Goedefroit, Professeur de la Sorbonne Paris Descartes និង ជានាយិការបស់ Bureau d’Asie-Pacifique នៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (AUF)

ជំនួបនេះ ផ្តោតជាសំខាន់លើការពិភាក្សា ស្តីពីសកម្មភាពទូទៅ និង Programme quadriennal របស់ AUF និងគម្រោង Université d’Etéដែលនឹងរៀបចំ ឡើងដោយស.វ.ស នាពេលខាងមុខនេះ ។
នៅក្នុងគម្រោង Université d’Eté នេះ លោកស្រីនឹងឲ្យភ្នាក់ងារAUFប្រចាំប្រទេសកម្ពុជា រៀបចំឲ្យបានលឿននូវសំភារៈមួយចំនួន ដើម្បីផ្តល់ជាការលើកទឹកចិត្តដល់និស្សិតខ្មែរ និង បរទេសក្នុងតំបន់ដែលនឹងចូលរួមក្នុងកម្មវិធីUniversité d’Eté របស់ស.វ.ស ដែលនឹងប្រព្រឹត្តនៅដើមសប្តាហ៏ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

Posted on: 08/30/2016 9:44:04 AM