ព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី “ មិត្ត ជួយ មិត្ត ”

នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” សហការជាមួយផ្នែកកិច្ចការនិស្សិត ស.វ.ស និង សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “កម្មវិធីមិត្ត ជួយមិត្ត សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”។
សិក្ខាសាលានេះប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស។ ជាមួយគ្នានោះក៏មាននូវវត្តមានចូលរួមពីសំណាក់ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មន្រ្តីរាជការ មហាវិទ្យាល័យវេជ្ជសាស្រ្តនៃស.វ.ស សមាគមនិស្សិតមហាវិទ្យាល័យឱសថសាស្រ្ត សមាគមនិស្សិតមហាវិទ្យាល័យទន្តវទនសាស្រ្ត សមាគមនិស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង និស្សិតសរុបប្រមាណ១០០នាក់។
គោលបំណងនៃសិក្ខាសាលានេះមានគឺដើម្បីផ្សព្វផ្សាយការដាក់ឲ្យអនុវត្ត កម្មវិធីមិត្តជួយមិត្ត ដែលជាគំនិតផ្តួចផ្តើមឡើង ដោយឯកឧត្តមសាកលវិទ្យាធិការ ដើម្បីជួយដល់និស្សិតក្នុងការសិក្សារបស់ខ្លួនក្នុងន័យបង្កើតនូវបរិស្ថានសិក្សាសមស្របដែលជម្រុញឲ្យនិស្សិតសិក្សាប្រកបដោយគុណភាព។ ជាមួយគ្នានោះគឺដើម្បីជម្រុញការស្រាវជ្រាវ ទាំងក្នុង វិស័យសុខាភិបាល និង ទាំងក្រៅវិស័យសុខាភិបាល ក្នងចំណោមនិស្សិតស.វ.ស និង ការចែករំលែកបទពិសោធន៍ក្នុងការសិក្សាភាសាបរទេស និង បទពិសោធន៍នៃការធ្វើទំនាក់ទំនង។

Posted on: 08/22/2016 8:06:51 AM