នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់......

នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ និង ប្រជុំក្រុមការងារបែងចែកភារៈកិច្ច និង ដាក់ផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សូមជម្រាបជូនថា អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

Posted on: 06/02/2016 8:39:29 AM