ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"រៀបចំកម្មវិធីសប្បុរសធម៌និស្សិត ស.វ.ស ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំកម្មវិធីសប្បុរសធម៌និស្សិត ស.វ.ស ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្មី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សមាគមជាតិកាកបាទក្រហមកម្ពុជា។ កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស.វ.ស មន្រ្តីរាជការ បុគ្គលិក និង និស្សិតយ៉ាងច្រើនកុះករ។
កម្មវិធីសប្បុរសធម៍នេះ ប្រព្រឹត្រ្តទៅក្រោមប្រធានបទ "យុវជន និង វប្បធម៍ចែករំឡែក" ដើម្បីយកថវិកាដែលចំណេញពីការលក់ដូរចំណីអាហារផ្សេងៗក្នុងថ្ងៃនេះ ជួយដល់និស្សិតក្រីក្រស.វ.ស ឱ្យគាត់មានឱកាសបន្តការសិក្សាទៅមុខ។ 

Posted on: 04/08/2016 10:20:28 AM