ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតស.វ.ស ដែលទទួលជ័យលាភីលេខ១ ក្នុងចំណោមនិស្សិតប្រើប្រាស់ភាសាបារាំងក្នុងតំបន់ Asie-Pacifique ឆ្នាំ២០១៦

នារសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតស.វ.ស ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង ខ្សែវីដេអូខ្លីក្នុងចំណោមនិស្សិតប្រើប្រាស់ភាសាបារាំងក្នុងតំបន់ Asie-Pacifique ឆ្នាំ២០១៦។
ពិធីនេះដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជា លោក Alex Brayle តំណាង AUF ប្រចាំនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ប្រមាណ៥០រូប។
សូមជម្រាបជូនថា Clip ក្រោមចំណងជើងថា៖ "Le français, c'est bon pour la santé" ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត CONCOURS DE VIDEO "ÉTUDIANTS FRANCOPHONESសម្រាប់និស្សិតតាមសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច ដែលរៀបចំដោយទីភ្នាក់ងារឧត្តមក្រុមប្រឹក្សាភាសាបារាំង (AUF)។ ការប្រកួតប្រជែងនេះមានចំនួន៧ក្រុម ដែលមកពីប្រទេសកម្ពុជា ឡាវ និង វៀតណាម។ ស្នាដៃនេះ ត្រូវបានរៀបចំដោយនិស្សិត ស.វ.ស ចំនួន ៤រូប ដែលមាននិស្សិត អាន រ៉ស់ម៉ាន និស្សិត ហុងឈាង បរិញ្ញា និស្សិត សេង សុផានិត និង និស្សិត យុទ្ធ មុន្នីនិតា។ គាត់ទាំង៤រូបនេះគឺជានិស្សិតឆ្នាំទី៥ និង រៀននៅក្នុងកម្មវិធីអន្តរជាតិ នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត។

Posted on: 04/06/2016 8:35:15 AM