ចំនុចសំខាន់៣ នៅពីក្រោយភាពជោគជ័យរបស់និស្សិត ស.វ.ស ក្នុងកម្មវិធី “Concours Quiz 2016”

“ជំនឿជាក់លើខ្លួនឯង ចំណេះដឹង និង សាមគ្គីភាពជាក្រុមដើម្បីដណ្តើមយកជោគជ័យជូនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល”  ទាំងនេះគឺចំនុចសំខាន់ៗនៃជាការលើកឡើងរបស់និស្សិតទាំង៣រូបដែលមាននិស្សិត សេង ស្រីវីន និស្សិត ណុប ពិសាល និង និស្សិត បុិច សុលីដា។ ពួកគាត់បានទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការដើម្បីចូលរួមប្រកួតប្រជែងជាភាសាបារាំងក្នុងកម្មវិធី “Concours Quiz 2016” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមាន៧សាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងចូលរួមប្រកួត កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៦។

ដំណាក់កាលដំបូង បន្ទាប់ពីការទទួលបានព័ត៌មាននៃការផ្សព្វផ្សាយលើ គេហ៍ទំព័រ Facebook ផ្លូវការរបស់សាកលវិទ្យាល័យ គាត់បានសម្រេចចិត្តភ្លាមៗតែម្តងក្នុងការចូលរួមប្រកួតប្រជែងគ្នានៅសាកលវិទ្យាល័យ។ ដេប៉ាតឺម៉ង់ភាសាបារាំង នៃស.វ.ស បានរៀបចំជា ៣វិញ្ញាសារ ដែលមានវិញ្ញាសារវប្បធម៍ទូទៅ វោហាស័ព្ទ និង  ចំណេះដឹងដែលទាក់ទងនឹងកីឡា ដើម្បីអោយពួកគាត់ និង អ្នកផ្សេងៗទៀតបានប្រកួតគ្នាជាមុន ដើម្បីឈានទៅប្រកួតធំនៅក្នុងកម្មវិធី “Concours Quiz 2016” ។

មុនការប្រកួតនៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និស្សិតទាំង៣រូបនេះបានចំណាយពេលខិតខំធ្វើការស្រាវជ្រាវឯកសារជាច្រើនដែលទាក់ទងនឹងប្រធានបទនៃការប្រកួតជាភាសាបារាំង។ ដោយសារតែមានមូលដ្ឋានគ្រឹះភាសាបារាំង (DELF B1 និង DELF B2)ស្រាប់ នេះគឺជាទឡ្ហីករណ៍មួយដែលធ្វើអោយពួកគាត់បានយល់ច្បាស់នូវខ្លឹមសារឯកសារស្រាវជ្រាវ និង សំណួរដែលបានលើកឡើងដោយគណ:កម្មការក្នុងការប្រកួត។ 

គាត់ទាំងបីរូបសូមលើកទឹកចិត្តយ៉ាងដល់និស្សិតប្អូនជំនាន់ក្រោយ សូមខិតខំក្នុងការពង្រឹងនូវចំណេះដឹងទូទៅ និង ការប្រើប្រាស់ភាសា ដើម្បីមានឱកាសចូលរួមប្រកួតដូចពួកគាត់។

Posted on: 03/25/2016 4:26:08 PM