សិក្ខាសាលាស្តីពី “ការពង្រឹងគុណភាពបណ្តុះបណ្តាលផ្នែកបរិញ្ញាបត្រឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល” នៅសណ្ឋាគាររ៉ុករូយ៉ាល់ នៅខេត្តកែប។

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំនូវសិក្ខាសាលាស្តីពី “ការពង្រឹងគុណភាពបណ្តុះបណ្តាលផ្នែកបរិញ្ញាបត្រឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល” នៅសណ្ឋាគាររ៉ុករូយ៉ាល់ នៅខេត្តកែប។ គណៈអធិបតីដែលអញ្ជើញចូលរួមបើកអង្គសិក្ខាសាលានេះ រួមមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស Dr. Souly Phanouvong តំណាងអង្គការ USP/PQM លោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ឋបុរសមហាវិទ្យាល័យឱសថសាស្រ្ត លោកសាស្រ្តាចារ្យ អុឹម ពុធថាវី ព្រឹទ្ឋបុរសមហាវិទ្យាល័យទន្តវទនសាស្រ្ត និង លោកសាស្រ្តាចារ្យជំនួយ អៀម សុផល នាយកសាសាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រ្តីសាស្រ្តាចារ្យ បណ្ឌិត ឱសថបណ្ឌិត ឱសថការីដែលជាអ្នកដើរតួរសំខាន់ជាងគេក្នុងការផ្ទេរនូវចំនេះដឹង ចំណេះធ្វើ តាមរយៈការបណ្តុះបណ្តាលដល់និស្សិតឱសថសាស្រ្ត។ សិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ ប្រារព្ឋឡើងក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍គម្រោងកម្មវិធីបង្រៀន និងគម្រោងតែងការបង្រៀន ស្របតាមកម្មវិធីសិក្សាដែលផ្តោតលើចំណេះដឹងស្នូលនៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រឱសថការី សំដៅពង្រឹង និង ធានាគុណភាពបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យ។

Posted on: 11/17/2015 2:31:12 PM