ថ្នាក់ដឹកនាំ ស.វ.ស ពិភាក្សាការងារជាមួយក្រុមការងារមកពី សាកលវិទ្យាល័យ Aix-Marseille/Institut de Recherche pour le Développement (IRD) ប្រទេសបារាំង

ទីតាំងទី១ ស.វ.ស៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Luis Sagaon-Teyssier អ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច និងកញ្ញាបណ្ឌិត Marion Fiorentino អ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ដែលអញ្ជើញមកពី ដេប៉ាតឺម៉ង់ SESSTIM នៃ IRD-Aix-Marseille University ប្រទេសបារាំង។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Luis Sagaon-Teyssier និងកញ្ញាបណ្ឌិត Marion Fiorentino ដែលបានចូលរួមសម្របសម្រួលក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ របស់គម្រោង QualiPrEP ដែលជាកិច្ចសហការរវាង សាកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និង SESSTIM នៃ IRD-Aix-Marseille University។
ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវ និងខិតខំស្វែងរកថវិកាគាំទ្រ សម្រាប់ការងារស្រាវជ្រាវនេះ៕

Posted on: 12/11/2023 12:14:18 PM