ថ្នាក់ដឹកនាំស.វ.ស ជួបពិភាក្សាការងារជាមួយតំណាង SingHealth ប្រទេសសឹង្ហបុរី

ទីតាំងទី ១ស.វ.ស៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រីសាស្រ្តាចារ្យ Celia Tan, Senior Director, Special Projects, SingHealth នៃប្រទេសសឹង្ហបុរី។
កិច្ចពិភាក្សា បានផ្តោតលើលទ្ធភាព ក្នុងការលើកគម្រោងសហការស្រាវជ្រាវរួមគ្នា ការសិក្សាតម្រូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញសម្ព័ន្ធសុខាភិបាល (allied health) មួយចំនួន កាបន្តសកម្មភាពគណៈកម្មការដឹកនាំការបណ្តុះបណ្តាលព្យាបាលដោយចលនា ក៏ដូចជាការបណ្តុះបណ្តាលបន្ត ដល់គ្រូស.វ.ស ផងដែរ។

Posted on: 12/11/2023 12:13:43 PM