ថ្នាក់ដឹកនាំស.វ.ស ទទួលជួបទីប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

ទីតាំងទី១៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ទទួលជួបពិភាក្សាការងារជាមួយលោក Pierre Vincent ទីប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងជានាយកវិទ្យាស្ថានភាសាបារាំង និងក្រុមការងារ។ ជំនួបនេះបានពិភាក្សាផ្តោតទៅលើសកម្មភាពការងាររបស់ អ្នកស្ម័គ្រចិត្តអន្តរជាតិបារាំង (Volontaire international) មកបំពេញភារកិច្ចនៅស.វ.ស ការជម្រុញដំណើរការសកម្មភាព Espace France នៅស.វ.ស ការពង្រឹង និងថែរក្សាបណ្តាញអតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសបារាំងក្នុងការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងរក្សាទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។ បន្ថែមពីនោះ ក៏មាននូវការពិភាក្សាស្តីពីការផ្លាស់ប្តូរនិស្សិត តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថាន និងគ្រឹះស្ថាន (collaboration institutionnelle) ការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង រួមមាន Bourses du gouvernement français (BGF) និង Diplôme de Formation Médicale Spécialisée (DFMS), Diplôme de Formation Médicale Spécialisée Approfondie (DFMSA), ការពង្រឹង និងពង្រីក គម្រោងស្រាវជ្រាវរវាង ស.វ.ស និងដៃគូនានា និងការអញ្ជើញសាស្រ្តាចារ្យបារាំងមកជួយបណ្តុះបណ្តាលនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស និងថ្នាក់កម្មវិធីអន្តរជាតិនៅស.វ.ស៕

Posted on: 12/07/2023 1:17:00 PM