ស.វ.សរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ”វិធីសាស្រ្តរៀបចំកម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាសិក្សាតាមបែបការអប់រំផ្អែកលើសមត្ថភាព”
ទីតាំងទី១ ស.វ.ស៖ ថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ”វិធីសាស្រ្តរៀបចំកម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាសិក្សាតាមបែបការអប់រំផ្អែកលើសមត្ថភាព” ជូនឯកឧត្តម លោកជំទាវ លោក-លោកស្រីសាស្រ្តាចារ្យបង្រៀននៅថ្នាក់បរិញ្ញាបត្រវេជ្ជសាស្រ្ត របស់មហាវិទ្យាល័យវេជ្ជសាស្រ្តនៃស.វ.ស សរុប៤០រូប មកពីអង្គភាពចំនួន៨ រួមមានក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, មន្ទីរពេទ្យកាល់ម៉ែត្រ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសម:, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យតេជោសន្តិភាព និងមន្ទីរ ពេទ្យ ហ្លួងម៉ែ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រីកចំណេះដឹង និងមានការអនុវត្តផ្ទាល់លើធាតុបង្ករសំខាន់ៗនៃកម្មវិធីលម្អិតនៃមុខវិជ្ជា (course syllabus) ដូចជាការវិភាគ competency-based course concepts, ការសរសេរ the course description, ការសរសេរ course learning outcomes, ការអនុវត្ត constructive alignment in course development , ការកំណត់ core content for the course, ការរៀបចំ appropriate teaching and learning activities, ការកំណត់ appropriate assessment tasks និងជាពិសេស ក្រុមនីមួយៗនឹងផ្តល់ជា Course syllabus ទាំងស្រុងដែលជាលទ្ធផលសិក្សារំពឹងទុកចម្បងនៃវគ្គបណ្តុះបណ្តាល។
នាឱកាសពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ បានលើកទឹកចិត្តឱ្យ ឯកឧត្តម លោកជំទាវ លោក-លោកស្រីសាស្រ្តាចារ្យ ពិនិត្យនូវជម្រើសវិធីសាស្រ្តបង្រៀនសមស្រប ដើម្បីទទួលបានលទ្ធផលច្រើនជាងមុនក្នុងការបណ្តុះបណ្តាលជូននិស្សិត ព្រមទាំងជួយបន្ថែមទៀតក្នុងការរៀបចំកម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាសិក្សាតាមបែបការអប់រំផ្អែកលើសមត្ថភាពនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃស.វ.ស។
គួររំព្ញកជូនថា វគ្គបណ្តុះបណ្តាល, ស.វ.ស បានរៀបចំវគ្គបណ្តុះបណ្តាល ”វិធីសាស្រ្តរៀបចំកម្មវិធីសិក្សាលម្អិតនៃមុខវិជ្ជាសិក្សាតាមបែបការអប់រំផ្អែកលើសមត្ថភាព”នេះ ចំនួន២លើករួចមកហើ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត, បាត់ដំបង, ស្ទឹងត្រែង, កំពត និងជូនសមាជិកក្រុមការងារអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍៕