ថ្នាក់ដឹកនាំ ស.វ.ស ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធាន Institut de Recherche pour le Développement (IRD) ប្រចាំប្រទេសកម្ពុជា

ទីតាំងទី១៖ នាព្រឹកថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយលោកស្រីសាស្រ្តាចារ្យ Prof. Adèle MARTIAL ប្រធាន Institut de Recherche pour le Développement (IRD) ប្រចាំប្រទេសកម្ពុជា ។
ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ បានសម្តែងនូវអំណរគុណចំពោះ Institut de Recherche pour le Développement (IRD) ដែលបានសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាកន្លងមក ក៏ដូចការផ្តល់អាហារូបករណ៍ដល់និស្សិតស.វ.ស សម្រាប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនៅប្រទេសបារាំង។ ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ ក៏បានអបអរសាទរចំពោះ Institut de Recherche pour le Développement (IRD) ដែលមានការិយាល័យប្រចាំប្រទេសកម្ពុជា ដែលនឹងរឹតតែធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន កាន់តែមានភាពប្រសើរឡើង។
នាឱកាសនោះ លោកស្រីសាស្រ្តាចារ្យ Prof. Adèle MARTIAL បានបង្ហាញអំពីបេសកម្មរបស់ Institut de Recherche pour le Développement (IRD) ដែលជាស្ថាប័នស្រាវជ្រាវសម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាព និងស្ថិតក្រោមអាណាព្យាបាល នៃក្រសួងអប់រំ និងក្រសួងការបរទេសបារាំង។ លោកស្រីសាស្រ្តាចារ្យ Prof. Adèle MARTIAL ក៏បានលើកឡើងពីលទ្ធភាពរបស់ Institut de Recherche pour le Développement (IRD) ក្នុងការជួយពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវវ័យក្មេងស.វ.ស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស.វ.ស លើការលើកសំណើគម្រោងស្រាវជ្រាវ និងអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ព្រមទាំងចូលរួមរៀបចំសន្និសីទវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្សេងៗផងដែរ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលបច្ចុប្បន្ននេះ ស្ថាប័នទាំងពីរ បានចូលរួមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ចំនួន ០៣ គម្រោងរួចហើយ និង កំពុងរៀបចំកិច្ចព្រមព្រៀងបន្ថែមសម្រាប់ការអនុវត្តគម្រោងរួមគ្នា ចំនួន ០២ បន្ថែមទៀត។ Institut de Recherche pour le Développement (IRD) ក៏បាន

Posted on: 01/13/2023 3:37:35 PM