ស.វ.ស រៀបចំទស្សនកិច្ចសិក្សាជូនគ្រឹះស្ថានបណ្តុះបណ្តាលតាមភូមិភាគចំនួន៣

ទីតាំងទី២ ស.វ.ស៖ នាថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស.វ.ស បានរៀបចំទស្សនកិច្ចសិក្សាស្តីពី “ការរៀបចំ និងដំណើរការបណ្តុះបណ្តាលបង្ហាញត្រាប់នៅស.វ.ស” ជូនគណៈប្រតិភូអញ្ជើញមកពីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពត សរុប ចំនួន ៣០រូប។
លោកសាស្រ្តាចារ្យជំនួយ គីម សុធា ប្រធានលេខាធិការដ្ឋាននៃស.វ.ស បានរាយការណ៏សង្ខេបជូនគណ:អធិបតី និងអង្គពិធីពីគោលបំណង និងសកម្មភាពទស្សនកិច្ច ដែលបានគ្រោងទុក។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស បានបង្ហាញថាទស្សនកិច្ចនេះ ជាវេទិកានៃការចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមក រវាងស.វ.ស និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំងបី និងស្នើអោយមានការស្វែងយល់លម្អិត លើការងាររៀបចំ ដំណើរការ ការបណ្តុះបណ្តាលបង្ហាញត្រាប់ ដើម្បីជាធាតុចូលក្នុងការធ្វើកំណែទម្រង់អោយកាន់តែមានភាពប្រសើរឡើងជូនស្ថាប័នរបស់ខ្លួន ស្របតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។
ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ សង្ឃឹមថាក្រោយទស្សនកិច្ចសិក្សានេះ គណៈប្រតិភូទាំងអស់ នឹងផ្តល់ជាអនុសាសន៏ត្រលប់មកស.វ.សវិញ នូវចំនុចដែលត្រូវពង្រឹងបន្ថែម និងបានបង្ហាញពីទស្សនវិស័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងស.វ.ស និងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំងអស់ ដើម្បីភាពប្រសើរឡើង សម្រាប់គ្រប់ស្ថាប័នទាំងអស់ ក្នុងការផ្តល់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ប្រកបដោយគុណភាពខ្ពស់៕

Posted on: 10/10/2022 5:37:32 PM