សិក្ខាសាលាស្តីពី “ការរៀបចំបង្ហាញសមិទ្ធផលប្រចាំឆមាសទី១ និងការរៀបចំផែនការប្រចាំឆ្នាំ២០២៣ នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស”
ទីតាំងទី២ ស.វ.ស៖ នាព្រឹកថ្ងៃ ពុធ ១០រោច ខែអស្សុជ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែ តុលាឆ្នាំ ២០២២ សបថវ នៃស.វ.ស មានរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំបង្ហាញសមិទ្ធផលប្រចាំឆមាសទី១ និងការរៀបចំផែនការប្រចាំឆ្នាំ២០២៣ នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស” ។
ក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានផ្តល់ជាមតិយោបល់ក្នុងការជម្រុញ លើកទឹកចិត្ត និងបំផុសជាគំនិត លើកជាឧទាហរណ៏ងាយៗជូនដល់ដល់មន្ត្រី បុគ្គលិក ដើម្បីដំណើរការរៀបចំផែនការ២០២៣ អោយកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដែលតែងគាំទ្រ និងប្តេជ្ញាចិត្តក្នុងការលើកស្ទួយកិត្តិនាមរបស់ ស .វ .សកន្លងមកសូមបន្តអោយមានវប្បធម៌រួបរួមក្នុងនាមក្រុមគ្រួសារស.វ.ស។
គួរជម្រាបជូនថា សិក្ខាសាលារយៈពេលមួយថ្ងៃ មានគោលបំណងផ្សព្វផ្សាយសមិទ្ធផលសម្រេចបានក្នុងឆមាសទី១ និងរៀបចំផែនការអនុវត្តសម្រាប់ឆ្នាំ២០២៣ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ ស.វ.ស ។