មូលនីធិអាហារូបករណ៍ Lee Jang Geun និងថ្នាក់ដឹកនាំស.វ.ស ពិភាក្សាពីកាលានុវត្តភាពអាហារូបករណ៍ជូននិស្សិតស.វ.ស នាពេលខាងមុខ

ទីតាំងទី១ ស.វ.ស៖ នាថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស បានទទួលស្វាគមន៍ និងពិភាក្សាការងារ ជាមួយ Dr. Jung Hyun Hong តំណាងមូលនីធិ Lee Jang Geun Scholarship Foundation និងសហការី។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងអំណរគុណចំពោះ Lee Jang Geun Scholarship Foundation ដែលបានជ្រើសរើសប្រទេសកម្ពុជា ក្នុងការជួយផ្តល់អាហារូបករណ៍ជូននិស្សិតដែលមានជីវភាពខ្វះខាត។

ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ បានជម្រាបជូន តំណាង Lee Jang Geun Scholarship Foundation អំពីកម្មវិធីសប្បុរសធម៌ជួយនិស្សិតក្រីក្រ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលកំពុងអនុវត្តបច្ចុប្បន្ន និងស្វាគមន៍ការសហការគ្នា រវាងមូលនីធិ Lee Jang Geun Scholarship Foundation និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការចូលរួមផ្តល់អាហារូបករណ៍ជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានជីវភាពខ្វះខាត។

Posted on: 08/02/2022 1:18:10 PM