ស.វ.ស ពិភាក្សាជាមួយតំណាង University of Sydney ប្រទេសអូស្រ្តាលី

ទីតាំងទី១ ស.វ.ស៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Leanne Howie BA(Hons), Manager, Global Health Initiatives, University of Sydney នៃប្រទេសអូស្រ្តាលី។
ភាគីទាំងពីរ បានពិភាក្សាលើលទ្ធភាពកិច្ចសហការលើការអភិវឌ្ឍកម្មវិធីសិក្សា ការអនុវត្តកម្មវិធីបណ្តុះបណ្តាលរួមគ្នា (Dual diploma) សកម្មភាពផ្លាស់ប្តូរនិស្សិត ការសហការរៀបចំគម្រោងស្រាវជ្រាវរួមគ្នា និងកាលានុវត្តភាពផ្សេងៗដែលសាកលវិទ្យាល័យទាំងពីរអាចសហការទៅវិញទៅមក។
គួររំលឹកថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយ University of Sydney នៃប្រទេសអូស្រ្តាលី ចាប់តាំងពីឆ្នាំ២០១៩ កន្លងមក ដែលកិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ជំរុញការងារផ្លាស់ប្តូរ សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និស្សិត ក៏ដូចជាការផ្លាស់ប្តូរឯកសារវិទ្យាសាស្រ្ត លទ្ធផលសិក្សាស្រាវជ្រាវ ផ្សេងៗ។

Posted on: 07/07/2022 1:55:14 PM