ជំនួបថ្នាក់ដឹកនាំ ស.វ.ស និងលោកសាស្រ្តាចារ្យ Masami FURUUCHI តំណាងសាកលវិទ្យាល័យ Kazanawa នៃប្រទេសជប៉ុន

នាព្រឹក ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS) បានអនុញ្ញាតិឲ្យលោកសាស្រ្តាចារ្យ Masami FURUUCHI តំណាងសាកលវិទ្យាល័យ Kazanawa នៃប្រទេសជប៉ុនចូលជួបសំណេះសំណាល និងសម្តែងការគួរសម។ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ Kazanawa ដែលបានរៀបចំឲ្យមានគម្រោងស្រាវជ្រាវរួមគ្នា ក្រោមប្រធានបទ “Establishment of Risk Management Platform for Air Pollution in Cambodia” ដែលគម្រោងនេះ នឹងចូលរួមចំណែក ក្នុងការពង្រឹងបន្ថែមសមត្ថភាពស្រាវជ្រាវរបស់មន្ត្រីរាជការ បុគ្គលិក នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកសាស្ត្រាចារ្យ FURUUCHI បានផ្តល់តម្លៃខ្ពស់ ដល់កិច្ចសហប្រតិបត្តិការ លើគម្រោងនេះ និងថ្លែងអំណរគុណដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានចូលរួមអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។
គួររម្លឹកថា គម្រោងស្រាវជ្រាវ “Establishment of Risk Management Platform for Air Pollution in Cambodia” ជាគម្រោងស្រាវជ្រាវរួមគ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), ក្រសួងបរិស្ថាន, សាកលវិទ្យាល័យ Kazanawa, សាកលវិទ្យាល័យ Nagasaki និងសាកលវិទ្យាល័យ Osaka Prefecture ផ្តោតលើការសិក្សាវាយតម្លៃ អំពីការគ្រប់គ្រងគុណភាពខ្យល់ The risk management platform for air pollution is continuously operated។ គម្រោងស្រាវជ្រាវនេះ មានរយៈពេល ០៥ ឆ្នាំ ទទួលបានការវាយតម្លៃរួចរាល់ ហើយនឹងចាប់ផ្តើមអនុវត្តនៅអំឡុងខែកក្កដា ឆ្នាំ២០២២ តទៅ។

Posted on: 05/10/2022 2:11:04 PM