វគ្គផ្សព្វផ្សាយស្តីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងស្លាកសញ្ញាចរាចរណ៍" ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។

វគ្គទាក់ទងនឹងច្បាប់ចរាចរណ៍ដ៍មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។
ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ទោ ចេង ហាក់ នាយការិយាល័យ ចរាចរណ៍ជើងគោក មន្រ្តីគម្រោងសុវត្ថិភាពចរាចរណ៍ លោកសាស្រ្តាចារ្្យព្រឹទ្ធបុរស នាយក ព្រឹទ្ធបុរសរង នាយករង មន្រ្តីរាជការ យុវជនកាកបាទក្រហម និង និស្សិត ស.វ.ស ប្រមាណ ៣៥០នាក់។

Posted on: 08/20/2015 8:31:57 AM