កិច្ចប្រជុំរវាង ស.វ.ស និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា


នាព្រឹកថ្ងៃទី ២៩ ខែមីនា  ឆ្នាំ២០២១ នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" មានរៀបចំកិច្ចប្រជុំ ទាក់ទងនឹងគម្រោងសិក្សាស្រាវជ្រាវ និង ហ្វឹកហ្វឺនសុនខ ហិត ស្វែង រក អ្នក មាន ផ្ទុក កូវីត-១៩ នៅប្រទេសកម្ពុជា។

ជំនួបដ៏មានសារៈសំខាន់នេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស និងឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់)។

កិច្ចពិភាក្សាលើកនេះ គឺជាជំហានដំបូងដើម្បីឱ្យក្រុមការងារបច្ចេកទេស និងដំណើរការនិតិវិធីពាក់ព័ន្ធផ្សេងៗ បម្រើឱ្យការហ្វឹកហាត់បច្ចេសទេសសុខនស្វែង រក អ្នក មាន ផ្ទុក កូវីត-១៩ ដំណើរការទៅតាមការរំពឹងទុក។ ការហ្វឹកហ្វឺនសុនខនេះ គឺធ្វើនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនរបស់ស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង។

Posted on: 03/30/2021 7:40:06 AM