គណៈកម្មការរៀបចំកិច្ចប្រជុំទាក់ទងការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស

ទីតាំងទី១ ស.វ.ស៖ នារសៀលថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ នៅស.វ.ស មានរៀបចំកិច្ចប្រជុំរបស់គណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងមូលនិធិអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយគ្នានោះផងដែរ ក៏មានវត្តមានចូលរួមពីសមាជិកគណៈកម្មការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅស.វ.ស និងពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។
ស.វ.ស មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យការប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស ដំណើរការដោយរលូន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សមភាព និងតម្លាភាព ព្រមទាំងមានភាពទទួលខុសត្រូវខ្ពស់។ រាល់ដំណើរការប្រលងគឺមានការអញ្ជើញចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការតាមដាន ត្រួតពិនិត្យ សកម្មភាពនៃដំណើរការប្រឡងតាំងពីដើមរហូតដល់ចប់។

Posted on: 03/04/2021 4:08:33 PM