ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង ឆ្នាំសិក្សា ២០២០-២០២១

ការរាតត្បាតជាសកលនៃជំងឺកូវីដ-19 បានបង្ហាញពីតម្រូវការធនធានមនុស្សក្នុងវិស័យជំងឺឆ្លងក្នុងព្រះរាជាណាចក្រកម្ពុជា។ ការដាក់ពាក្យសុំចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង (Life Sciences & Health International Track Infectiology) សម្រាប់ឆ្នាំសិក្សា ២០២០-២០២១នេះ នៅមិនទាន់យឺតពេលនោះទេ! 

គួរបញ្ជាក់ថា៖ ការបង្រៀនជាភាសាអង់គ្លេសសុទ្ធ និងក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Université Paris-Saclay ប្រទេសបារាំង។
បេីប្អូនៗនិស្សិតរូបណាមានចំណាប់អារម្មណ៍   សូមអានព័ត៌មានពីលក្ខខណ្ឌសម្រាប់ចុះឈ្មោះសុំជ្រើសរើសចូលរៀនដូចក្នុងសន្លឹកព័ត៌មានខាងក្រោម៖

#សម្រាប់ព័ត៍មានលំអិតនិងការបំពេញពាក្យសុំជ្រើសរើសចូលរៀនសូមចូលទៅកាន់គេហទំព័រ:
https://www.universite-paris-saclay.fr/en/admission/apply-master-programs
ឬទំនាក់ទំនងទៅកាន់អ៊ីម៊ែល publichealthunit@uhs.edu.kh 

សូមអរគុណ!

Posted on: 07/10/2020 8:55:35 AM