នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំពិធីបំពាក់ឯកសណ្ឋានដល់សមាជិកថ្មី នៃយុវជនកាកបាទក្រហមចំនួន ៣១០រូប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាអនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្យុវជនកម្ពុជា និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡា និង ជាសមាជិកគណៈកម្មាធិការកណ្តាល នៃកាកបាទក្រហមកម្ពុជា។ថ្នាក់ដឹកនាំនែសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងសាកលវិទ្យាធិការ និង តំណាងនៃសាកលវិទ្យាល័យនានាមួយចំនួនទៀត ក៏មានវត្តមានក្នុងពិធីដ៏ឱឡារិកនេះផងដែរ។

Posted on: 2015-07-27 02:42:43