សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងាររៀបចំមន្ទីរពិសោធន៍ផលិតថ្នាំ, រៀបចំមជ្ឈមណ្ឌលប្រឡងកុំព្យូទ័រ និងមជ្ឈមណ្ឌលមន្ទីរពិសោធន៍...

By: Media | Posted on: 08/14/2017 10:51:53 AM

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការធ្វើការងាររៀបចំមន្ទីរពិសោធន៍ផលិតថ្នាំ, រៀបចំមជ្ឈមណ្ឌលប្រឡងកុំព្យូទ័រ និងរៀបចំមជ្ឈមណ្ឌលមន្ទីរពិសោធន៍បង្ហាញត្រាប់នៅអគារ ADB និងអគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី២)។