សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងាររៀបចំបណ្តាញទឹកក្នុងបរិវេណ IMK និងប្រព័ន្ធពន្លត់អគ្គិភ័យ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣)

By: Media | Posted on: 11/24/2016 10:12:18 AM

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស(គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការ ធ្វើការងាររៀបចំបណ្តាញទឹកក្នុងបរិវេណ IMK និងប្រព័ន្ធពន្លត់អគ្គិភ័យ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣)។