សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)​ សូមជូនដំណឹង​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាលទាំងអស់​​ជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំកម្មវិធីសប្បុរសធម៌ និស្សិត ស.វ.ស ឆ្នាំ២០១៧ ប្រព្រឹត្រ្តទៅនៅថ្ងៃ​ សុក្រ ៥​កើត ខែបុស្ស ឆ្នាំរកា ព.ស​ ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងទី១ នៃ​ស.វ.ស។

By: Media | Posted on: 12/18/2017 8:57:45 AM

ក្នុងកម្មវិធីខាងលើនេះ ស.វ.ស​មាន​​៣១ កន្លែង​តាមការរៀបចំរបស់​សាកលវិទ្យាល័យ​ដើម្បីជូនដល់​ក្រុមនិស្សិត​ដែលមានគោលបំណង​ស្នើសុំស្តង់​លក់​ទំនិញនានា​ជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌ស.វ.សឆ្នាំ២០១៧នេះ។

និស្សិត​សាកលវិទ្យាល័យសុខាភិបាល​ដែល​ចាប់អារម្មណ៍ស្នើសុំ​ទីតាំង​តាមស្តង់​ទំនិញនានា​ មេត្តាដាក់ពាក្យ​ស្នើសុំ​ទីតាំង​លក់វត្ថុអនុស្សាវរីយ៍តាមការណែនាំខាងក្រោម៖
១‑និស្សិត​ដាក់ពាក្យសុំ​តាមរយៈផ្នែកកិច្ចការនិស្សិត​របស់​មហាវិទ្យាល័យ/សាលា​/ផ្នែក/ដេប៉ាតឺម៉ង់ដែលនិស្សិត​កំពុងសិក្សា​តាមទំនាក់​ទំនង​ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងរហូតដល់​ថ្ងៃទី១៩ ធ្នូ ២០១៧​ វេលាម៉ោង​១០.០០ នាទីព្រឹក​៖ *មហាវិទ្យាល័យ​ឱសថសាស្រ្ត (លោកឌី សីហា០៩២៧០១៧០៣), *មហាវិទ្យាល័យវេជ្ជសាស្រ្ត (វេជ្ជ. ច័ន្ទ វីរៈ ០១៧៧៨៤២៧២), *មហាវិទ្យាល័យ​ទន្តវទនសាស្រ្ត (ទន្ត. កែវ ឌីណាម៉ូរ៉ា​ ០១២៨៥០៤២៤), *សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត (ឱសថ.សារេត សុខុម ០៩២៥៦៦៦២៦), *ថ្នាក់ឆ្នាំមូលដ្ឋាន (លោក វង្ស សារីម ០៧៧៦៦០៨៦៦)​, ផ្នែកសុខភាពសាធារណៈ (កញ្ញា នី ចន្ធូ០៩៩២៩៤១០៣)។
២‑ចំនួន​ក្រុមនិស្សិត​សរុបដែលអាចទទួលស្តង់​មានចំនួន​៣១ ក្រុម (ស្តង់​១ មាននិស្សិត២ ក្រុម) ​ដែលមកពី៦ ផ្នែក​តាមចំនួន​ដូចតទៅ៖ ពីផ្នែក​សុខភាពសាធារណៈចំនួន​១ ក្រុម, ពីថ្នាក់ឆ្នាំមូលដ្ឋាន​ចំនួន​៦ ក្រុម (និងបំរុង២ ក្រុម), ពី​មហាវិទ្យាល័យឱសថសាស្រ្ត​ចំនួន​៦ ក្រុម​ (និងបំរុង២ ក្រុម), ពីមហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ចំនួន​៦ ក្រុម (និងបំរុង២ ក្រុម), ពី​មហាវិទ្យាល័យ​ទន្តវទនសាស្រ្តចំនួន​៦ ក្រុម​ (និងបំរុង២ ក្រុម) និង​ពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តចំនួន​៦ ក្រុម​ (និងបំរុង២ ក្រុម)។ អនុគណៈកម្មការរក្សាសិទ្ធិក្នុង​ការ​ផ្តល់​ចំនួន​ខុសពីការរំពឹងទុកខាងលើ​យោងតាមសភាពការណ៍ជាក់ស្តែង។
៣‑​អនុគណៈកម្មការ​រៀបចំ​លក់​វត្ថុអនុស្សាវរីយ៍​ជាអ្នករៀបចំ​លើ​ការចាប់​ឆ្នោតជ្រើសរើស​ទីតាំង​ស្តង់​របស់​ក្រុម​និស្សិតដែលបាន​សម្រេចថា​ទទួលស្តង់​ពីស.វ.ស​។ និស្សិត​នឹងទទួលដំណឹងអំពីលទ្ធផលនៃការដាក់ពាក្យស្នើសុំរបស់ខ្លួននៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
សូមអរគុណ