សេចក្តីជូនដំណឹងស្តីពីការបញ្ជាក់ការចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភី "ស.វ.ស"

By: Media | Posted on: 08/17/2017 9:06:21 AM

ដើម្បីសម្រួលដល់ការរៀបចំពិធីប្រគល់សញ្ញាបត្រ ដែលនឹងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាតនិងពិពណ៌ កោះពេជ្យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះឲ្យបានរលូន
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល "ស.វ.ស" សូមជូនដំណឹងដល់ជ័យលាភីទាំងអស់ដែល មានបំណងចូលរួម ឲ្យបានជ្រាបថា៖
"ការបញ្ជាក់ការចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ"
(តាមរយៈការមកបញ្ជាក់ផ្ទាល់ ឬ បញ្ជាក់ Online តាមរយៈតំណភ្ជាប់គេហទំព័រ www.uhs.edu.kh ឬ បញ្ជាក់តាមទូរស័ព្ទ ដូចមានក្នុងសេចក្តីជូនដំណឹងលេខ ២០៩៣/សវស ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ កន្លងមក)
នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៧ ឆ្នាំ២០១៧ វេលាម៉ោង ១៧:០០ ជាកំហិត។
អាស្រ័យហេតុនេះ សូមជ័យលាភីទាំងអស់ប្រញាប់រួសរាន់បញ្ជាក់ការចូលរួមពិធីឲ្យបានទាន់ពេលវេលាដូចបានជម្រាបជូនខាងលើ។